ចត្រង្គ
អត្ថន័យ
-
1
នាម
ឈ្មោះល្បែងមួយយ៉ាងមានកូន៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា៦៤; បណ្ដាកូនទាំង៣២នោះមានកូន២ហៅថាខុនទុកជាស្ដេចទ្រង់រាជ្យ, មានកូន២ហៅថានាងទុកជាព្រះអគ្គមហេសី, មានកូន៤ហៅថាគោលទុកជាសេនាបតីឬមេទ័ព, មានកូន៤ហៅថាសេះ, មានកូន៤ហៅថាទូក, មានកូន១៦ហៅថាត្រីទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ
ឧទាហរណ៍ ក្ដារចត្រង្គ, កូនចត្រង្គ, ក្រឡាចត្រង្គ, លេងចត្រង្គ, អុកចត្រង្គ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)