ចន្ទគតិកាល
អត្ថន័យ
-
1
នាម
កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗចែកជារដូវមាន៣គឺហេមន្តៈរដូវរងាមាន៤ខែរាប់តាំងពីថ្ងៃ១រោចខែកត្តិកទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈរដូវក្ដៅមាន៤ខែរាប់ពីថ្ងៃ១រោចខែផល្គុនទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈរដូវភ្លៀងមាន៤ខែរាប់ពីថ្ងៃ១រោចខែអាសាឍទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំងបីរដូវជា១២ខែត្រូវជា១ឆ្នាំ, តែបើឆ្នាំដែលមានអធិកមាសលើកខែអាសាឍ២ដងនោះត្រង់គិម្ហៈរដូវមាន៥ខែគឺរាប់ពីត្រឹមថ្ងៃ១រោចខែផល្គុនទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន១៣ខែ, ហៅថាឆ្នាំមានអធិកមាស។បើឆ្នាំមានអធិកវារៈត្រង់ខែជេស្ឋត្រូវមាន៣០ថ្ងៃខុសពីធម្មតា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)