អំពៅ
អត្ថន័យ
-
1
នាម
ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងដូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែមសម្រាប់ប្រើការយកមកទំពារជញ្ជក់យកទឹកផ្អែម, គាបយកទឹកឬរម្ងាស់ទឹកធ្វើស្ករ។អំពៅមានច្រើនប្រភេទគឺអំពៅកែវ, អំពៅក្ដាម, អំពៅខ្មៅ, អំពៅដំឡាន់, អំពៅត្រែង, អំពៅស្ករជាដើម
ឧទាហរណ៍ អំពៅជាដំណាំមានប្រយោជន៍សំខាន់មួយយ៉ាងក្នុងសកលលោក។ (ព.ទ.បុ.) អំពៅជិតដៃដំរីស្ត្រីជិតបុរសឬក្រមុំជិតកំលោះ។ (ព.កា.) ប្រៀបប្រដូចនឹងអំពៅថាអំពៅទោះនៅក្នុងការគាបមិនលះសភាពរសជាតិផ្អែមបណ្ឌិតគំនិតស្រួចរលែមទោះមានទុក្ខថែមផ្ទួនៗក្ដី។នៅតែប្រព្រឹត្តធម៌សុចរិតមិនស្បិតនឹងកម្មមិនគប្បីទោះគេគំរាមឱ្យស្រដីស៊ូកាន់សច្ចៈមិនឱ្យល្អៀង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)