អំព្រំប្រែក្រោយ
អត្ថន័យ (2)
-
1
នាម
ឈ្មោះឈើមួយប្រភេទដើមតូចៗស្ទើរជាវល្លិរឹងស្លឹកខ្លីកំប៉ុះៗជាគូៗបែរខ្នងទល់គ្នា
ឧទាហរណ៍ ដើមអំព្រំប្រែក្រោយច្រើនដុះនៅទីទួលនិងដំបូក។
-
2
គុណកិរិយា
ទោះបីអាវបែបនោះដែលមានឡេវខាងមុខក៏ដោយបើគេពាក់យកពោះជាខ្នងក៏ហៅថាពាក់អាវអំព្រំប្រែក្រោយដែរ
ឧទាហរណ៍ (ព.កា.) ថាពួកក្មេងស្រីៗពាក់អាវដៃខ្លីអំព្រំប្រែក្រោយនាំគ្នាដើរលេងតាមផ្លូវរជយធំៗដើរក្រោយតូចៗដើរមុខ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)