ឧទានសព្ទ
នាម
អត្ថន័យ
-
1
នាម
សព្ទជាឧទាន; សូរសំឡេងឧទាន
ឧទាហរណ៍ (ព.កា.) ឧទានសព្ទសម្ដីថ្លែងប្រាប់ឱ្យបានដឹងថាបន្លឺឮៗជាសព្ទសញ្ញាអ្នកឮយល់ថាព្រួយឬត្រេកអរ។ព្រះពុទ្ធគ្រប់អង្គបានត្រាស់ភ្លាមទ្រង់បន្លឺអំណរថាអញបានរួចផុតការណ៍វឹកវរជរានិងមរណ៍ក៏អស់មានហើយ។ដ្បិតអញបានឆ្លងរួចផុតរំលងសាគរដល់ត្រើយអម្រឹតនិញ្វនត្រឹមជាតិនេះហើយឱសុខស្ងប់អើយយូរណាស់ទើបបាន!។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)