ឧទានសញ្ញា
នាម
អត្ថន័យ
-
1
នាម
គ្រឿងសម្គាល់របស់ឧទានឬរបស់វិម្ហយៈ, ជាពាក្យសន្មតហៅវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប (!) នេះសម្រាប់ប្រើដាក់ពីខាងចុងពាក្យឧទានអស្ចារ្យជាដើម, ដូចជា
ឧទាហរណ៍ ឱ! ពុទ្ធោពុទ្ធោ!; ឱ! រូបអើយរូប! លំបាកអ្វីម្ល៉េះទេ!; អុញន៏! ខូចអស់រលីង!; ទៅៗ!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)