ឧកញ៉ា
អត្ថន័យ
-
1
នាម
ពាក្យប្រើជាឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទីព្រះសំដៅសេចក្ដីថា " អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន " ( មកពីពាក្យខ្មែរឧកឬអុក " ត្រួតត្រាពេញអំណាច " + បា . ញា " ដឹង; ចេះ; ស្គាល់ "), ប្រើតាមលំដាប់ថ្នាក់ស័ក្ដិធំតូចថាលោកអ្នកឧកញ៉ា ..., អ្នកឧកញ៉ា ..., ឧកញ៉ា ... ( មាននិយាយក្នុងច្បាប់ទម្រង់ស័ក្ដិ )។មានអត្ថកោវិទខ្លះយល់ថាឧកក្លាយមកពីសំ . ឧ . " ព្រះព្រហ្ម; ព្រះឥសូរ " + បា . ញា " ដឹង; ចេះ; ស្គាល់ " សំដៅសេចក្ដីថា " អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ " ( តាមលទ្ធិខ្មែរសម័យបុរាណ ); អត្ថកោវិទខ្លះយល់ថាឧកក្លាយមកពីសំ . ឧក្ដ " ពោល, ស្ដី, និយាយ, ថា " + បា . ញាសំដៅសេចក្ដីថា " អ្នកស្គាល់ការស្ដីនិយាយ " ( ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរគង់នៅប្រើជាឧកញ៉ាដូចគ្នាផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ )។កាលក្នុងព . ស . ២៤៥៨គ . ស . ១៩១៤គណៈកម្មការបង្កើតវចនានុក្រមខ្មែរបានផ្ដើមប្រឹក្សាគ្នាជាដំបូងបង្អស់អំពីអក្សរ៤តួគឺឧ៊, ឪ, ឱ, ឪ ( អុក, អុវឬអូវ, អោ, អៅ ) នេះក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថាឧ៊បុរាណយក ( ៊ ) នេះដែលហៅថាសក់កមកដាក់ពីលើជាតួប្រកបជាជំនួសក ( ឧក ) ត្រូវលែងប្រើត្រូវប្រើឧកវិញ ( ឧកហ្មឺន ... ឧកញ៉ា )។ឱដែលប្រកបនឹងយជាឱយឬអោយនេះត្រូវកុំប្រើត្រូវប្រើឱ្យដូចពីដើមទុកថាជាអញ្ញត្រសព្ទ! ឪនិងឪដែលយកចុងឬកន្ទុយវមកដាក់ពីលើជាឪ, ឪ ( អុវ, អៅ ) ត្រូវទុកឱ្យនៅដូចពីដើម។សៀមសម័យបុរាណយកពាក្យឧកទៅប្រើជាអក, សរសេរជាអ្ចកប្រើជាពាក្យនាំមុខឋានន្តរមន្ត្រីគ្រប់ថ្នាក់ជាអ្ចកហ្មឺន, អ្ចកខុនអ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា ( អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា )។អ្ចកនេះសៀមប្រើជាពាក្យហៅបិតាមាតាថាព្ច់អ្ចក, េមេ់អ្ចកផងក៏បាន ( អ . ថ . ផអក, ម៉ែអក " ឪពុកបង្កើត, ម្ដាយបង្កើត ")។លាវប្រើពាក្យព់អ្ចក, េមេ់អ្ចកនេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកាផងក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)