ឧកាស
អត្ថន័យ
-
1
ឧទានសព្ទ
ពាក្យគោរពសម្រាប់ផ្ដើមមុនបង្អស់ក្នុងវេលារៀបនឹងសូមអ្វីៗឬប្រកាសសេចក្ដីណាមួយ, ដោយសេចក្ដីថា " សូមគោរព!; សូមទាន!, សូមទានគោរព!; សូមមេត្តា!, សូមមេត្តាប្រោស!; ទានប្រោស, សូមទានប្រោស!" ( សម្រាប់ប្រើតែខាងសាសនាតាមសេចក្ដីពេញចិត្តឬធ្លាប់ប្រើ )
ឧទាហរណ៍ (ព.កា.) សម្រាប់ឱ្យប្រើពាក្យឧកាសៈ! និងឱកាសៈ! ថាឧកាសៈ! យើងខ្ញុំសូមបង្គំឆ្ពោះត្រ័យរ័ត្នសូមយើងមានវិវឌ្ឍន៍និងក្ដីសុខស្ងប់សព្វកាលសូមឱ្យមានទ្រព្យធនច្រើនលើសលន់ពន់វិសាលសូមគុណអភិបាលប្រជាជាតិឱ្យឃ្លាតទុក្ខឬថាឱកាសៈ! យើងខ្ញុំមកជួបជុំព្រមព្រៀងគ្នាសូមពោលពាក្យប្ដេជ្ញាថានឹងកាន់ចិត្តសច្ចំ។ចំពោះប្រទេសជាតិមាតុភូមិរាជបល្ល័ង្កពុទ្ធសាសនំយើងសូមកាន់ដោយគោរព។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)