រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ឥន្ទ្រិយ

នាម

អត្ថន័យ (2)

  1. 1

    ភាវៈ​ជា​ធំ, ឥស្សរ​ភាព; អានុភាព, អំណាច; គុណានុភាព​ឬ​គុណ​សម្បត្តិ​របស់​ព្រះ​ឥន្ទ្រ​ឬ​ដែល​ជាប់​ទាក់ទង​អំពី​ព្រះ​ឥន្ទ្រ​មក; រូប​កាយ; កម្លាំង, កម្លាំង​កាយ; សេចក្ដី​ដឹង, ប្រាជ្ញា; អារម្មណ៍; មុខ​ការ, នាទី; អាយ​តនៈ​ខាង​ក្នុង, ប្រសាទ​ឬ​ប្រសាទ​រូប

    ឧទាហរណ៍ សង្រួមឥន្ទ្រិយ។

  2. 2

    នាម

    សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ( ព . ពុ .) ប្រាប់​ថា​អ្វី​ដែល​ជា​ធំ​តាម​មុខ​តាម​នាទី​របស់​ខ្លួន​ឬ​ដែល​មាន​បែប​ភាព​ផ្សេង​ដោយ​ឡែក​ហៅ​ថា​ឥន្ទ្រិយ, ដូច​ជា​ភ្នែក​ហៅ​ចក្ខុន្ទ្រិយ; ត្រចៀក​ហៅ​សោតិន្ទ្រិយ; ច្រមុះ​ហៅ​ឃានិន្ទ្រិយ; អណ្ដាត​ហៅ​ជីវ្ហិន្ទ្រិយ; កាយ​ហៅ​កាយិន្ទ្រិយ; មនោ​ឬ​ចិត្ត​ហៅ​មនិន្ទ្រិយ ( ព្រោះ​អាយ​តនៈ​ខាង​ក្នុង​ទាំង​៦​នេះ​ជា​ធំ​ក្នុង​ការ​ទទួល​អារម្មណ៍​តាម​នាទី​របស់​ខ្លួន​ជា​ជំនួស​គ្នា​ពុំ​បាន )។​ស្ត្រី​ហៅ​ឥត្ថិន្ទ្រិយ; បុរស​ហៅ​បុរិសិន្ទ្រិយ ( ព្រោះ​ជា​ធំ​ដោយ​មាន​បែប​ភាព​ទីទៃ​ពី​គ្នា )។​ជីវិត​ហៅ​ជីវិតិន្ទ្រិយ ( ព្រោះ​ជីវិត​ជា​ធម្ម​ជាត​ធំ​មួយ​យ៉ាង​របស់​សត្វ​លោក )។​សេចក្ដី​សុខ​ហៅ​សុខិន្ទ្រិយ; សេចក្ដី​ទុក្ខ​ហៅ​ទុក្ខិន្ទ្រិយ; សោមនស្ស​ហៅ​សោមនស្សិន្ទ្រិយ; ទោមនស្ស​ហៅ​ទោមនស្សិន្ទ្រិយ; ឧបេក្ខា​ហៅ​ឧបេក្ខិន្ទ្រិយ ( ព្រោះ​ធម្ម​ជាត​ទាំង​នេះ​សុទ្ធ​តែ​មាន​នាទី​ជា​ធំ​ដោយ​ឡែក​ពី​គ្នា )។​សទ្ធា​ហៅ​សទ្ធិន្ទ្រិយ; វីរិយៈ : ហៅ​វីរិយិន្ទ្រិយ; សតិ​ហៅ​សតិន្ទ្រិយ; សមាធិ​ហៅ​សមាធិន្ទ្រិយ; បញ្ញា​ហៅ​បញ្ញិន្ទ្រិយ ( ព្រោះ​ធម៌​ទាំង​នេះ​សុទ្ធ​តែ​មាន​នាទី​ទីទៃ​ពី​គ្នា )

    ឧទាហរណ៍ (ព.កា.) ស្រគត់ឥន្ទ្រីយ​ជាទីជ្រះថ្លា​ទោះបីជនណា​ក៏តែងពេញចិត្ត។​សង្រួមឥន្ទ្រីយ៍​តាជីដូនជី​និងបព្វជិត​ស្រគត់ស្រគំ​សមរម្យមែនពិត​ចេញចរឆ្ងាយជិត​គេរែងគោរព។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម