ឥន្ទ្រិយរូបារម្មណ៍
អត្ថន័យ
-
1
នាម
( អ . សិ .) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលធ្វើឱ្យឥន្ទ្រិយនានា ( ចាប់ពីពីរឡើងទៅ ) របស់អ្នកអានអ្នកស្ដាប់ទទួលអារម្មណ៍រំភើប
ឧទាហរណ៍ ឥន្ទ្រិយរូបារម្មណ៍ក្នុងរឿងទុំទាវ (...) ទុក្ខម្នោទោម្នេញក្នាញ់ឆុរឆាវកន្ត្រាក់បានដាវស្ទុះចូលជុំចូលចាប់ចាក់កាប់ឥតជំនុំចងទុំក្រញឹកស្លើតស្លាបសេក។ (...) គេចាប់វាយដំក្រំសព្វសាច់ឈាមហូរមិនដាច់បែកសិរសីឈាមកកខាន់ស្ទះបម្រះស្ដីផ្ដែផ្ដាំទាវស្រីប្ដីលាប្អូន។ (...)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)