ឥណ្ឌា
អត្ថន័យ
-
1
នាម
ឈ្មោះភូមិប្រទេសមួយប៉ែកធំទូលាយក្នុងទ្វីបអាស៊ី, មានទន្លេឥណ្ឌុល ( សិន្ធុ ) ឱបពីខាងលិច, ដែលក្នុងបុរាណសម័យហៅថាប្រទេសសិន្ធវៈឬសិន្ធព, ហៅអ្នកប្រទេសនោះថាសិន្ធវៈឬសិន្ធពដែរឬហៅសិន្ធូក៏មាន, លុះចំណេរកាលតមកហៅក្លាយជាហិណ្ឌូ, តមកទៀតហៅឥណ្ឌូ; អង់គ្លេសហៅប្រទេសនោះថាឥណ្ឌា, បារាំងសែសហៅអ័ងដឺ, ហៅរួមទាំងភូមិប្រទេសដែលក្នុងសម័យបុរាណហៅជម្ពូទ្វីប, ត្រង់ភាគកណ្ដាលហៅមជ្ឈិមប្បទេសឬមធ្យមប្រទេសនោះផង, ជាប់ជាពាក្យប្រើក្នុងភូមិសាស្ត្រនៃសាកលលោកសព្វថ្ងៃនេះជាក់ប្រាកដថាប្រទេសឥណ្ឌា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)