អាចម៍សត្វ
អត្ថន័យ (2)
-
1
នាម
ឈ្មោះគ្រាប់ម្រេចទុំដែលមានបក្សីពួកខ្លះចឹកស៊ីហើយបន្ទោវច្ចៈធ្លាក់ចុះមកនៅលើផែនដីគេរើសសន្សំយកមកលាងទឹកឱ្យស្អាតហើយហាលថ្ងៃឱ្យស្ងួត ( ព . គ .) ហៅម្រេចស; ពាក្យក្រាបទូលក្សត្រិយ៍ថាម្រេចមូលសត្វឬម្រេចវច្ចសត្វ, : ម្រេចសក៏បាន )។
ឧទាហរណ៍ ម្រេចអាចម៍សត្វសម្រាប់ប្រើការផ្សំថ្នាំក្ដៅ។
-
2
នាម
ឈ្មោះឈើព្រៃមួយប្រភេទផ្លែរបស់វាហូបបាននៅខ្ចីមានរសជាតិជូរនិងចត់ពេលទុំមានរសជាតិផ្អែមឡមៗ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)