អាចម៍អណ្ដើក
នាម
អត្ថន័យ
-
1
នាម
( ព . ប្រ .) មន្ទិលមានសម្បុរខ្មៅជាំរទុះៗដែលកើតនាវត្ថុផ្សេងៗមានស្លឹកត្នោតឆៅ, កន្ទេលចចូត, សំពត់ទទឹកជាដើមដោយមានអាកាសធាតុត្រជាក់អួអ័ព្ទ ( ប្រៀបប្រដូចនឹងសម្បុរអាចម៍អណ្ដើក )
ឧទាហរណ៍ មេឃស្រទំពីរបីថ្ងៃហាលសំពត់ទទឹកមិនស្ងួតឡើងអាចម៍អណ្ដើកខូចអស់!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)