ហើរ
កិរិយាសព្ទគុណនាម
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់
ឧទាហរណ៍ សត្វហើរព្រាត។
-
2
គុណនាម
( ព . ប្រ .) ដែលថយខ្សោយពណ៌, សៅសម្បុរព្រោះត្រូវកម្ដៅថ្ងៃជាដើម
ឧទាហរណ៍ សំពត់ហើរពណ៌។
-
3
គុណនាម
ពាក្យសាមញ្ញនិយាយក្លាយមកពីហឹរ ( ម . ព . ហឹរ )។
-
4
គុណនាម
ដែលលូតវែងខ្ពស់ឡើង ( ចំពោះតែទំពាំង )
ឧទាហរណ៍ ទំពាំងហើរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)