ហៀវហោះ
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
ហោះលឿនប្លៀវ, ហោះផ្លេកផ្លោះច្រៀវច្រៃ
ឧទាហរណ៍ យក្សហៀវហោះ (ច្រើនប្រើក្នុងកាព្យ) យន្តមេឃហៀវហោះរម្លងចន្លោះដងភ្នំនានាត្រដែតត្រដឹមសន្លឹមនេត្រាព្ធដ៏វេហាស៍ដូចក្រៀលបក្សី។អ្នកជិះក្នុងយន្តក្រឡេកគយគន់មើលមកផែនដីឃើញឆ្ងាយលន្លឹមគួរព្រឹមហឫទ័យបែរជាឥតភ័យព្រោះអាងគ្រឿងចក្រ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)