គប់
កិរិយាសព្ទនាម
អត្ថន័យ (4)
-
1
កិរិយាសព្ទ
វាយ, សំពងដោយគប់
ឧទាហរណ៍ គប់មួយដៃ, គប់មួយកែងដៃ។
-
2
កិរិយាសព្ទ
រាប់រកគ្នា, ចងសមាគមនឹងគ្នា
ឧទាហរណ៍ គប់មិត្រ, កុំសេពគប់មនុស្សអាក្រក់, កុំសមគប់នឹងមនុស្សពាល។
-
3
នាម
សំណុំសំរាម, ចំបើងឬបាច់ឈើស្ងួត, ឈើពុកដែលចងសម្រាប់កាន់អុជឈួលឬបំភ្លឺ ( ហៅគប់ភ្លើងក៏បាន )។
-
4
នាម
អន្លូងឈើធំៗមានសណ្ឋានបែបញញួរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)