គម
អត្ថន័យ (3)
-
1
គុណនាម
ដែលមានខ្នងពកកំពូកស្រដៀងនឹងបូកគោ
ឧទាហរណ៍ មនុស្សគម, ខ្នងគម។
-
2
នាម
ឈ្មោះនំ១យ៉ាងមានសណ្ឋានដូចខ្នងគមធ្វើពីម្សៅដំណើបមានស្នូលដូងឬស្នូលសណ្ដែកស្បាត់ស្ករខ្ចប់ដោយស្លឹកចម្អិនដោយចំហុយ
ឧទាហរណ៍ នំគម។
-
3
នាម
បណ្ដូលកឈើក្នុងពួកត្នោត, ដូង, ស្លា, ជ្រែ; ប្រើធ្វើជាបន្លែ, អន្លក់មានរសពីសាប្រើជួសសាឡាត់បាន
ឧទាហរណ៍ គមត្នោត, គមដូង, គមស្លាគមស្លាត្រឱន។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)