ក្រាស
នាម
អត្ថន័យ (4)
-
1
នាម
ប្រដាប់សម្រាប់សិតសក់មានធ្មេញច្រើនដូចជាស្និតតែធំៗជាងស្និត។
-
2
នាម
ពន្លកស្លាបខ្ចីដែលទើបនឹងដុះរង្វើលៗខ្លីៗនៃកូនសត្វបក្សី
ឧទាហរណ៍ កូនក្អែកទើបនឹងដុះក្រាស។
-
3
នាម
ឈ្មោះអណ្ដើកសមុទ្រមួយប្រភេទស្នូកមានពណ៌ថ្លាធ្វើជាក្រាសសិតសក់ឬជាប្រអប់ជាដើមក៏បាន។
-
4
នាម
ចង្កាក់
ឧទាហរណ៍ ត្រីឆ្អើរមួយក្រាស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)