ក្រាំង
អត្ថន័យ (3)
-
1
កិរិយាសព្ទ
កប់ខ្លួននៅស្ងួតក្នុងដី ( រមាស ); ឡើងពីក្នុងទឹកមកដេកហាលខ្លួននៅលើគោក ( ក្រពើ )
ឧទាហរណ៍ រមាសក្រាំង, ក្រពើឡើងក្រាំង។
-
2
នាម
សៀវភៅធ្វើដោយក្រដាសស្នាយឬក្រដាសមនជាដើមបត់ជាជាន់ៗជារបៀបត្រឹមស្មើបើកបានសម្រាប់សរសេរកត់ត្រាអ្វីទាំងពួង។
-
3
នាម
ទួលដែលមាននៅទីវាល ( ពាក្យខ្មែរបុរាណ )
ឧទាហរណ៍ ភូមិក្រាំងគឺភូមិដែលតាំងនៅលើដីក្រាំង។ក្រាំងមានឈ្មោះផ្សេងៗច្រើនដូចក្រាំងចេក, ក្រាំងធ្នង់, ក្រាំងព្នៅជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)