រមួលក្រពើ
អត្ថន័យ (2)
-
1
គុណនាម
ដែលរមួលសសៃកំភួនជើង ( ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន ) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង
ឧទាហរណ៍ ស៊ីបាយដោយពន្លឺភ្លើងទៀន, និយាយនឹងអ្នកចេះរបៀនពន្ធិត្វា, ជម្នះដោយការប្រឡង, បើមានគេចេះផងឯងរមួលក្រពើ, បើមានគេធំលើឯងក្អេលក្អូលមានអត្ថន័យថាភ្លើងទៀនតើនឹងភ្លឺប៉ុន្មាន?, និយាយជាមួយនឹងអ្នកចេះរបៀនអាគម។
-
2
កិរិយាសព្ទ
( ព . ប្រ .) ទញ់ទ័លឆ្លើយដោយដោះស្រាយអាថ៌ប្រស្នាមិនរួចក៏ខំប្រឹងត្រដរឆ្លើយពានត្រោកពានត្រាំងដោយអាការរមួលខ្លួនក្អេលក្អូលៗឬអែនអនៗ
ឧទាហរណ៍ ត្រូវគេសួរប្រស្នាតែមួយមកក៏ស្រាប់តែរមួលក្រពើបែកញើសជោកខ្លួន។ (ព.ទ.បុ.) ស៊ីបាយដោយពន្លឺភ្លើងទៀន, និយាយនឹងអ្នកចេះរបៀនពន្ធិត្វា, ជម្នះដោយការប្រឡង, បើមានគេចេះផងឯងរមួលក្រពើ, បើមានគេធំលើឯងក្អេលក្អូលមានអត្ថន័យថាភ្លើងទៀនតើនឹងភ្លឺប៉ុន្មាន?, និយាយជាមួយនឹងអ្នកចេះរបៀនអាគម (ពន្ធិត្វាត្រូវចងគឺត្រូវខ្សឹបៗ), ដឹងឈ្នះដឹងចាញ់ដោយសារការប្រឡង, កាលបើមានគេចេះច្រើននៅជិតអ្នកចេះតិចតែងតែរមួលខ្លួន, កាលបើមានអ្នកធំនៅជិតអ្នកតូចតែងតែក្អេលក្អូលៗច្រិមច្រុម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)