រមៀត
អត្ថន័យ (2)
-
1
នាម
ប្រទាលមួយប្រភេទមានក្លិនប្រហើរគេដាំយកមើមជារបររាយរង, សម្រាប់ប្រើជាគ្រឿងជ្រលក់យកព័ណ៌លឿង, ប្រើជាលម្អិតដែលហៅថាម្សៅរមៀតសម្រាប់លាបរាងកាយ, ប្រើជាថ្នាំរម្ងាប់រោគ, ... ឬប្រើទាំងស្លឹកទាំងមើមធ្វើជាគ្រឿងសម្លក៏បាន; រមៀតមានច្រើនប្រភេទ
ឧទាហរណ៍ រមៀតសម្លសាច់មើមមានសម្បុរលឿងខ្ចីច្រើនប្រើជាគ្រឿងសម្ល; រមៀតក្រចកអកមើមតូចៗខ្លីៗខុបៗសម្បុរក្រហមឆ្អៅ; រមៀតសំពៅមើមថ្លោសៗសម្បុរលឿងចាស់, ...។
-
2
នាម
វល្លិមួយប្រភេទសាច់ដើមសម្បុរលឿងស្រដៀងនឹងមើមរមៀតច្រើនប្រើធ្វើជាថ្នាំរម្ងាប់រោគ
ឧទាហរណ៍ វល្លិរមៀត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)