អាជ្ញាប័ណ្ណលេខ៥៣២ ស្តីពីការផ្តល់សិទ្ធិដល់ក្រុមហ៊ុន Titan Mineral Group Co. Ltd ធ្វើការសិក្សាស្រាវជ្រាវ រុករករ៉ែ នៅក្នុងតំបន់អន្លង់ភា ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ និងស្រុកថាទ្បាបរិវាត ខេត្តស្ទឹងត្រែង ។
License No. 532 on authorizing Titan Mineral Group Co. Ltd, to conduct metallic ores exploration in Along Phe area, Chheb district, Chey Sen district, Preah Vihear province and Thalaboriwath district, Stung Treng province
- លេខឯកសារ
- ៥៣២
- ស្ថាប័នចេញ
- Ministry Of Industries Mines And Energy
- ស្ថានភាព
- មិនទាន់ជាធរមាន
សេចក្តីសង្ខេប
ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានសំរេចអនុញ្ញត្តិផ្តល់អាជ្ញាប័ណ្ណស្រាវជ្រាវរុករករ៉ែលោហធាតុ ដល់ក្រុមហ៊ុន Titan Mineral Group Co. Ltd. ឲ្យធ្វើការរុករករ៉ែលោហធាតុ តាមតំបន់អន្លង់ភា ស្រុកជប់ ស្រុកជ័យសែន ខេត្តព្រះវិហារ និងស្រុកថាទ្បាបរិវាត ខេត្តស្ទឹងត្រែង ។ អាជ្ញាប័ណ្ណមានអាជ្ញាយុកាលរយះពេល២ឆ្នាំ និងមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខា ។ អាជ្ញាប័ណ្ណអាចបន្តបាន ដែលតំរូវឲ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំឲ្យបានរយះពេល៣០ថ្ងៃមុនពេលផុតកំណត់ ។ ក្រុមហ៊ុនត្រូវអនុវត្តតាមផែនការប្រចាំឆ្នាំ និងធានាស្តង់ដារបច្ចេកទេស ។ បើមិនដូ្ចច្នេះទេ អាជ្ញាប័ណ្ណនឹងត្រូវបានដកហូត ឬក្រុមហ៊ុននឹងត្រូវបានផាកវិន័យ ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ។ តំបន់ដែលផ្តល់អាជ្ញាប័ណ្ណមានទំហំក្រទ្បាផ្ទៃ ២០៤ គម២ ហើយផែនទីកូអ័រដនណេមានចែងនៅក្នុងប្រការ១ ។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ២៦៨ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៥ 06 តុលា 2014
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៣៧ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៦ 10 មករា 2015
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ២០២ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៨ 28 វិច្ឆិកា 2017
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៥០ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន 25 មីនា 2016
- ឯកសារផ្លូវការ សារាចរលេខ ០០៦ ស្តីពីនីតិវិធីអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍នានា 02 មេសា 2014
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៣១ ចំថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២១ 26 សីហា 2020