រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សម្រាប់និស្សិត
100%
ឯកសារផ្លូវការ អនុក្រឹត្យ អនុក្រឹត្យ

អនុក្រឹត្យលេខ ៩១ ស្ដីពីការកែសម្រួលមាត្រា ១ នៃអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៧ ស្ដីពីការកំណត់តំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ រាម លើផ្ទៃដីទំហំ ៦៦៧,៩៦ ហិកតា (ប្រាំមួយរយហុកសិបប្រាំពីរហិកតា ទៅសិបប្រាំមួយ) ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្

Sub-decree no 91 on the amendment to the article 1 of the sub-decree no 217, issued on 13 December 2017, on the establishment of Preah Sihanouk Ream national park community with an area of 667.96 hectares located in Ream commune, Prey Nob district, Preah

លេខឯកសារ
៩១
ស្ថាប័នចេញ
Royal Government Of Cambodia
អនុម័ត
25 មិថុនា 2020
ស្ថានភាព
ជាធរមាន

សេចក្តីសង្ខេប

កែសម្រួល មាត្រា ១ នៃអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការកំណត់តំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ រាម លើផ្ទៃដីទំហំ ៦៦៧,៩៦ ហិកតា (ប្រាំមួយរយហុកសិបប្រាំពីរហិកតាកៅសិបប្រាំមួយអា) ស្ថិតក្នុងភូមិសាស្រ្តឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកែសម្រួល ដោយកំណត់តំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុ រាម លើផ្ទៃដីទំហំ ៥៥៦,៥៧ ហិកតា (ប្រាំរយហាសិបប្រាំមួយហិកតា និងហាសិបប្រាំពីរអា) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលបានកាន់កាប់ អាស្រ័យផលជាក់ស្ដែង។ ផ្ទៃដីទំហំ ៥៥៦,៥៧ ហិកតាដែលត្រូវបានកំណត់នេះ ក្នុងនោះរួមមាន ៣៤៥,៣២ ហិកតា (បីរយសែសិបប្រាំហិកតា និងសាមសិបពីរអា) ស្ថិតនៅក្នុងទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Evergreen Success and Asia Resort Development Co., Ltd និងផ្ទៃដីទំហំ ២១១,១៥ ហិកតា (ពីររយដប់មួយហិកតា និងម្ភៃប្រាំអា) រួមទាំងហេដ្ឋារចនាសម្ព័ន្ធទំហំ ១៧,៦៥ ហិកតា ស្ថិតក្នុងទីតាំងគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន Yeejia Tourism Development Company LTD។

កំណត់សម្គាល់

  • ទំព័រនេះពិពណ៌នាឯកសារច្បាប់ផ្លូវការ។ មានតែកំណែដែលផ្សព្វផ្សាយដោយស្ថាប័នចេញប៉ុណ្ណោះដែលមានតម្លៃផ្លូវច្បាប់។
  • មិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ
  • ព័ត៌មានសម្រាប់ការអប់រំប៉ុណ្ណោះ — មិនមែនជាដំបូន្មានផ្លូវច្បាប់ទេ។ សម្រាប់ការសម្រេចចិត្តដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នក សូមពិគ្រោះជាមួយមេធាវីដែលមានគុណវុឌ្ឍិ និងអត្ថបទផ្លូវការ។
  • ប្រភព៖ Open Development Cambodia (opendevelopmentcambodia.net)។ អាជ្ញាបណ្ណកំណត់ត្រា៖ notspecified។ អត្ថបទសង្ខេប © ODC, CC BY-SA 4.0។ មិនទាន់ផ្ទៀងផ្ទាត់ដោយ KIMHORT.COM។

ចូលចិត្តមេរៀននេះទេ?

រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។

អានបន្ត

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម