រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សម្រាប់និស្សិត
100%
ឯកសារផ្លូវការ អនុក្រឹត្យ ច្បាប់ភូមិបាល

អនុក្រឹត្យ លេខ៥៧ ស្ដីពីការកាត់ដីនិងធ្វើអនុបយោគ ដីទំហំ ៩៩៦.០១ ហិកតា ចេញពីតំបន់ដែនជម្រកសត្វព្រៃ និងដីសម្បទានសេដ្ឋកិច្ច និងតំបន់ ព្រៃការពារសម្រាប់អភិរក្ស ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

Sub-decree No. 57 on Cutting and Reclassifying 996.01 hectares of Wildlife Sanctuary, ELCs and Conservation Protected Forest in Mondulkiri province

លេខឯកសារ
៥៧ អនក្រ.បក
ស្ថាប័នចេញ
Royal Government Of Cambodia
អនុម័ត
12 កុម្ភៈ 2013
ស្ថានភាព
ជាធរមាន

សេចក្តីសង្ខេប

ការកាត់ដីទំហំ ៩៩៦.០១ ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលក្នុងនោះមាន៖ ទំហំ ៤៧៤.៨៣ ហិកតា កាត់ចេញពីដែនជម្រកសត្វព្រៃណាមលៀវ ទំហំ ១០៧.៩៨ ហិកតាកាត់ចេញពីតំបន់ការពារសម្រាប់អភិរក្ស ធនធានសេនេទិច រុក្ខជាតិ និងសត្វព្រៃ ទំហំ ៥.៨២ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សេដ្ឋីតុលា និងទំហំ ៣៧៩.៦៦ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដាក់ឡាក់ និងទំហំ ២៧.៧២ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ខេ ភីស និងធ្វើអនុបយោគ ទំហំ ៨៧៤.១០ ហិកតា ទុកជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋ ចំនួន៣៥២ គ្រួសារ និងរក្សាទុកជាដីសាធារណៈរបស់រដ្ឋទំហំ ១២១.៩១ ហិកតា។

កំណត់សម្គាល់

  • ទំព័រនេះពិពណ៌នាឯកសារច្បាប់ផ្លូវការ។ មានតែកំណែដែលផ្សព្វផ្សាយដោយស្ថាប័នចេញប៉ុណ្ណោះដែលមានតម្លៃផ្លូវច្បាប់។
  • មិនទាន់បានផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ
  • ព័ត៌មានសម្រាប់ការអប់រំប៉ុណ្ណោះ — មិនមែនជាដំបូន្មានផ្លូវច្បាប់ទេ។ សម្រាប់ការសម្រេចចិត្តដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នក សូមពិគ្រោះជាមួយមេធាវីដែលមានគុណវុឌ្ឍិ និងអត្ថបទផ្លូវការ។
  • ប្រភព៖ Open Development Cambodia (opendevelopmentcambodia.net)។ អាជ្ញាបណ្ណកំណត់ត្រា៖ CC-BY-SA-4.0។ អត្ថបទសង្ខេប © ODC, CC BY-SA 4.0។ មិនទាន់ផ្ទៀងផ្ទាត់ដោយ KIMHORT.COM។

ចូលចិត្តមេរៀននេះទេ?

រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។

អានបន្ត

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម