អនុក្រឹត្យ លេខ៣០៥ ស្ដីពីការកែសម្រួលផ្ទៃដីក្នុងគម្រោងវិនិយោគអភិវឌ្ឍន៍ វិស័យទេសចរណ៍ធម្មជាតិ ស្ថិតក្នងឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈ “គិរីរម្យ” ខេត្តកំពង់ស្ពឺ និងការកែសម្រួលផ្ទៃដីក្នុងគម្រោងវិនិយោគអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិសាស្រ្ត តំបន់ដែនជម្រកសត្វព្រៃស្នួល
Sub-decree no. 305 on adjusting the land areas in eco-tourism development investment project in Suramarith-Preah Kosamak "Kirirom" National Park in Kampong Speu
- លេខឯកសារ
- ៣០៥ អនក្រ.បក
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 28 វិច្ឆិកា 2014
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ការកែសម្រួលផ្ទៃដី ទំហំ ៦០៩ ហិកតា ស្ថិតក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយធ្វើអនុបយោគផ្ទៃដីទំហំ ៦០៩ ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ “គិរីរម្យ” ខេត្តកំពង់ស្ពឺ មកជាផ្ទៃដីទំហំ ២០ ហិកតា សម្រាប់ផ្ដល់ជូនក្រុមហ៊ុន គិរីរម្យ អេកូទូរីសឹម អ៊ីនវេសមេនធ្វើការវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ ហើយផ្ទៃដីដែលនៅសល់ទំហំ ៥៨៩ ហិកតា ត្រូវដាក់បញ្ចូលក្នុងឧទ្យានជាតិគិរីរម្យ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិសា្ថន និងការកែសម្រួលផ្ទៃដីទំហំ ៩,៧៨០ ហិកតា ស្ថិតក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយធ្វើអនុបយោគផ្ទៃដីទំហំ ៩,៧៨០ ហិកតា ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ មកជាដីទំហំ ២១៥ ហិកតា សម្រាប់ផ្ដល់ជូនក្រុមហ៊ុនធីធីវ៉ាយ អភិវឌ្ឍន៍ដំណាំកសិកម្ម ធ្វើការអភិវឌ្ឍន៍ ផ្ទៃដីដែលនៅសល់ទំហំ ៩៥៦៥ ហិកតា ត្រូវដាក់បញ្ចូលក្នុងដែនជម្រកសត្វព្រៃស្នួល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018