អនុក្រឹត្យលេខ ២០១ ស្ដីពីការធ្វើអនុបយោគ ប្ដូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
Sub decree no 201 on the reclassification from state public property to state private property
- លេខឯកសារ
- ២០១
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 06 ធ្នូ 2019
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
អនុក្រឹត្យនេះត្រូវបានចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចាត់ចញ្ចូលជាទ្រព្យសម្បត្តិរបស់រដ្ឋ នូវទីតាំងដូចជា៖ (១) ទីតាំងអតីតចំណតរថយន្ត ១៣មករា ខេត្តបាត់ដំបង ដែលមានដីទំហំ ៤ ៦១៣ ម៉ែត្រក្រឡា ស្ថិត នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង, (២) ទីតាំងដីកសិកម្មបឹងត្នោត ខេត្តកណ្ដាល ដែលមានទំហំ ៨៣៥ ៩៩៣ ម៉ែត្រក្រឡា ស្ថិតនៅភូមិសត្យ ស្រុកស្អាង ខេត្តកណ្ដាល, (៣) ទីតាំងមន្ទីរផែនការ ខេត្តព្រះសីហនុ ដែលមានដីទំហំ ២ ៧០០ ម៉ែត្រក្រឡា ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, (៤) ទីតាំងមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ដែលមានដីទំហំ ២ ៥០៦ ម៉ែត្រក្រឡា ស្ថិតនៅ ផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, (៥) ទីតាំងមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ ដែលមានដីទំហំ ៣ ១៦៨ ម៉ែត្រក្រឡា ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមជ្ឈមណ្ឌលស្ត្រី មាន ដីទំហំ ២ ០១២ ម៉ែត្រក្រឡា, (៦) ទីតាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រខេត្តព្រះសីហនុ ដែលមានដីទំហំ ៣ ៥៤៦ ម៉ែត្រក្រឡា ស្ថិតនៅផ្លូវ ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៩៤ ស្តីពីការកែប្រែនិងដំឡើងប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជាការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន និង ប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសពមន្ត្រីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចស 20 ធ្នូ 2017
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៣៦ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល 17 មីនា 2017
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៣៧០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ 28 ធ្នូ 2023
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៩៧ ស្តីពីការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ 18 ឧសភា 2024
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ០៤ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្ដីជាប់កិច្ចសន្យា 04 មករា 2024
- ឯកសារផ្លូវការ អនុក្រឹត្យលេខ១៥០ ស្តីពីការធ្វើអនុប្បយោគ និងប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ 14 កក្កដា 2026