អនុក្រឹត្យ លេខ១៩១ ស្ដីពីការធ្វើអនុបយោគលើដីទំហំ ៧,៩២៦ ហិកតា ដែលកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច ដីដែនជម្រកសត្វព្រៃនិងកាត់ចេញពីដីគម្របព្រៃឈើ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្ត កំពង់ឆ្នាំង
Sub-decree No. 191 on Reclassifying 7,926 hectares of ELC, Wildlife Sanctuary and Forest Cover in Kampong Chhnang Province.
- លេខឯកសារ
- ១៩១ អនក្រ.បក
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 26 តុលា 2012
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ការកាត់ដីសរុបទំហំ ៧,៩២៦ ហិកតា ដែលស្ថិតនៅក្នុងភូមិ សាស្រ្ត ឃុំក្បាលទឹក ស្រុកទឹកផុស និងឃុំក្រាំងល្វា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលក្នុង នោះ៖ ដីទំហំ ៧៧៧ ហិកតា កាត់ចេញពីដីដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ កាត់ចេញពីដីគម្របព្រៃឈើឆ្នាំ២០០២ នូវដីទំហំ ៥៧៣ ហិកតា និងដីទំហំ ២,៤១៨ ហិកតា កាត់ចេញពីដី ស្ថានីយ៍កូនឈើម្សៅក្រដាស ហ៊ុនសែន មានក និងទំហំ ៤,១៥៨ ហិកតា កាត់ចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ភាពីម៉ិច និងធ្វើអនុបយោគជាដីឯកជន របស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋ ចំនួន ៤,៥០៦ គ្រួសារ និងបានផ្ដល់សិទ្ធិជាកម្មសិទ្ធិឯកជនជូនពលរដ្ឋ ចំនួន ១៨៤គ្រួសារ លើដីចំនួន ៥៤៧ក្បាលដី សម្រាប់ការកានកាប់ និងដាំដុះជាក់ស្ដែង និងដីទំហំ ៤៨៤ ហិកតា រក្សាទុក សម្រាប់សហគមន៍ព្រៃឈើ ក្នុងខេត្តកំពង់ឆ្នាំង។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ប្រកាសលេខ ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋាន 22 សីហា 2016
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥៨ ស្តីពីការបង្កើតគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 1995
- ឯកសារផ្លូវការ ប្រកាសលេខ៦៣៨ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 17 មិថុនា 2014
- ឯកសារផ្លូវការ ប្រកាសលេខ១២៤ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ១២៥ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ 06 កុម្ភៈ 2019
- ឯកសារផ្លូវការ ប្រកាសលេខ៧២៧ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 25 កក្កដា 2018