ប្រកាសអន្តរក្រសួងលេខ ៤១៣ ស្តីពី ការតម្លើងកម្រិត និងការបង្កើតអង្គភាពសុខាភិបាល
Inter-Ministerial Prakas No. 413 on upgrading and establishing medical facilities
- លេខឯកសារ
- ៤១៣ សនក
- ស្ថាប័នចេញ
- Ministry Of Health, Ministry Of Interior
- អនុម័ត
- 23 ធ្នូ 2020
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ប្រកាសអន្តរក្រសួងនេះស្តីពី ការតម្លើងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ទៅជាមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) នៅក្នុងខេត្តរតនគិរី សៀមរាប បន្ទាយមានជ័យ កែប និងការបង្កើតមន្ទីរពេទ្យបង្អែកថ្មីចំនួន០២កន្លែង ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) នៅខេត្តក្រចេះ។ អង្គភាពសុខាភិបាលដែលនឹងត្រូវបង្កើតថ្មី រួមមានមណ្ឌលសុខាភិបាលចំនួន ១៨ កន្លែងនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ធំ ខេត្តស្វាយរៀង កណ្តាល រតនគិរី ស្ទឹងត្រែង។ ប៉ុស្តិ៍សុខភាពចំនួន ១០ ក៏ត្រូវបានដំឡើងឱ្យក្លាយទៅជាមណ្ឌលសុខភាព នៅក្នុងរដ្ឋបាលខេត្តចំនួន ០៦ រួមមានខេត្តក្រចេះ ត្បូងឃ្មុំ បន្ទាយមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងបង្កើតប៉ុស្តិ៍សុខភាពថ្មីចំនួន ៨ កន្លែងនៅក្នុងរដ្ឋបាលខេត្តចំនួន ៤ រួមមានខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង កណ្តាល។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១១៤ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អម្រឹតា អេហ្វអិមស៊ីជី ឌីស្ត្រីក 05 មិថុនា 2026
- ឯកសារផ្លូវការ ប្រកាសរួមស្តីពីក្រមសីលធម៌សារព័ត៌មានសម្រាប់ការរាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្ត្រី 20 កក្កដា 2017
- ឯកសារផ្លូវការ ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យអប់រំ ២០២៥-២០២៩ 31 ធ្នូ 2025
- ឯកសារផ្លូវការ សេចក្ដីណែនាំលេខ ៤១ ស្តីពីដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២៥-២០២៦ 03 តុលា 2025
- ឯកសារផ្លូវការ សេចក្ដីណែនាំលេខ ៤២ ស្តីពីដំណើរការគ្រឹះសា្ថនមធ្យមសិក្សាចំណេះទូទៅសាធារណៈ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ 03 តុលា 2025
- ឯកសារផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីសុខភាពសិក្សា ២០២១-២០៣០ 24 តុលា 2022