អនុក្រឹត្យ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តក្រចេះ និងខេត្តកំពង់ស្ពឺ
Sub-Decree on Determining Management Zone in Nature Protection Area as Sustainable Use Zone in Kratie and Kampong Spue provinces.
- លេខឯកសារ
- ១៧៣ អនក្រ.បក
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 14 តុលា 2009
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ការកំណត់ផ្ទៃដីទំហំ ៣៦,២៩៦ ហិកតា ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ និងឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ “គិរីរម្យ” សម្រាប់ផ្ដល់ជូនក្រុមហ៊ុនចំនួន ៦ធ្វើការវិនិយោគលើដំណាំកសិឧស្សាហកម្ម កៅស៊ូ និងដំណាំផ្សេងៗទៀត និងសម្រាប់វិនិយោគលើផ្នែកអេកូទេសចរណ៍ ( ដីទំហំ ៥,០៥៩ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ ផ្ដល់ជូនក្រុមហ៊ុន Viet-Nam Kampuchia Economy, Trade and Industry Company Limited (VKETI) Co., Ltd ធ្វើការវិនិយោគលើដំណាំកៅស៊ូ ទំហំ ៩,៨៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ ផ្ដល់ជូនក្រុមហ៊ុន Memot Rubber Plantation Co., Ltd ធ្វើការវិនិយោគលើដំណាំកៅស៊ូ និងដំណាំកសិឧស្សាហកម្ម ទំហំ ៩,៧៨០ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ ផ្ដល់ជូនក្រុមហ៊ុន TTY Agricuture Plant Development Co., Ltd ធ្វើការវិនិយោគលើដំណាំកៅស៊ូ និងដំណាំកសិឧស្សាហកម្ម ទំហំ ៦,៥២៥ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ ផ្ដល់ជូនក្រុមហ៊ុន Sovann Reachsey Co., Ltd ធ្វើការវិនិយោគលើដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត ទំហំ ៤,៤៦៨ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ ផ្ដល់ជូនក្រុមហ៊ុន Tranch Niem Huu Han Dau Tu-Phat Trien Dai Nam (Cambodia) Co., Ltd ធ្វើការវិនិយោគលើដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត និងទំហំ ៦០៩ ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ “គិរីរម្យ” សម្រាប់ផ្ដល់ជូនក្រុមហ៊ុន Kirirom Eco-Tourism Investment Co., Ltd ធ្វើការវិនិយោគលើផ្នែក អេកូទេសចរណ៍)។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៤២ អនុក្រឹត្យស្ដីពីការលើកទឹកចិត្តពន្ធដារដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា 24 កុម្ភៈ 2022
- ឯកសារផ្លូវការ អនុក្រឹត្យលេខ០១ ស្ដីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ 04 មករា 2019
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥២ ស្ដីពីការលើកទឹកចិត្តពន្ធសម្រាប់ប្រតិបត្តិការប្រេងកាតក្នុងប្លុកអេ "A" 13 មេសា 2018
- ឯកសារផ្លូវការ ប្រកាសលេខ៦៩០ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិតនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ 25 មិថុនា 2015
- ឯកសារផ្លូវការ ប្រកាសលេខ៧៧៩ ស្តីពីការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្គរនាំចេញ 11 តុលា 2011
- ឯកសារផ្លូវការ ប្រកាសលេខ៥០២ ស្តីពីការណែនាំអនុវត្តអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម 25 មេសា 2017