សេចក្តីសម្រេចលេខ ៥២៤ ស្ដីពីការផ្ដល់សិទ្ធិដល់ក្រុមហ៊ុន Liberty Mining International PTY LTD ធ្វើការសិក្សាស្រាវជ្រាវ រុករកធនធានរ៉ែលោហធាតុ នៅក្នុងតំបន់ស្រុកបានលុង ស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី
Decision No. 524 on the authorization of Liberty Mining International PTY LTD to conduct metallic ores exploration in Ban Lung, Lumphat and Koun Mom districts, Ratanakiri province
- លេខឯកសារ
- ៥២៤
- ស្ថាប័នចេញ
- Ministry Of Industries Mines And Energy
- អនុម័ត
- 12 មិថុនា 2008
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
សេចក្តីសម្រេចនេះផ្ដល់សិទ្ធិដល់ក្រុមហ៊ុន Liberty Mining International PTY LTD ធ្វើការសិក្សាស្រាវជ្រាវធនធានរ៉ែលោហៈ នៅក្នុងតំបន់ស្រុកបានលុង ស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី លើផ្ទៃដីទំហំ ៣២៨ (បីរយម្ភៃប្រាំបី) គីឡូម៉ែត្រក្រឡា ដែលមានកូអ័រដោណេភ្ជាប់នៅក្នុងសេចក្ដីសម្រេចនេះ។ អាជ្ញាប័ណ្ណមានអាយុកាល រយៈពេល ២ឆ្នាំ និងមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។ អាជ្ញាប័ណ្ណអាចបន្តបាន ដោយតម្រូវឲ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីឲ្យបានរយៈពេល ៣០ថ្ងៃ មុនពេលផុតកំណត់។ ក្រុមហ៊ុនត្រូវអនុវត្តតាមផែនការប្រចាំឆ្នាំ និងធានាស្តង់ដារបច្ចេកទេស។ បើមិនដូច្នេះទេ អាជ្ញាប័ណ្ណនឹងត្រូវបានដកហូត ឬក្រុមហ៊ុននឹងត្រូវបានផាកវិន័យ ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងចុះថ្ងៃទី១២ មិថុនា ២០០៨។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៤២ អនុក្រឹត្យស្ដីពីការលើកទឹកចិត្តពន្ធដារដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា 24 កុម្ភៈ 2022
- ឯកសារផ្លូវការ អនុក្រឹត្យលេខ០១ ស្ដីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ 04 មករា 2019
- ឯកសារផ្លូវការ អនុក្រឹត្យលេខ៥២ ស្ដីពីការលើកទឹកចិត្តពន្ធសម្រាប់ប្រតិបត្តិការប្រេងកាតក្នុងប្លុកអេ "A" 13 មេសា 2018
- ឯកសារផ្លូវការ ប្រកាសលេខ៦៩០ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិតនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ 25 មិថុនា 2015
- ឯកសារផ្លូវការ ប្រកាសលេខ៧៧៩ ស្តីពីការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្គរនាំចេញ 11 តុលា 2011
- ឯកសារផ្លូវការ ប្រកាសលេខ៥០២ ស្តីពីការណែនាំអនុវត្តអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម 25 មេសា 2017