សារាចរលេខ ០៩ ស្តីពីការរៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា នៅតាមក្រសួង ស្ថាប័ន
Circular no. 09 on the establishment of working groups for monitoring, reviewing, and evaluating the implementation of development plans and strategic policies of ministries and institutions
- លេខឯកសារ
- ០៩
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 04 កក្កដា 2024
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ដើម្បីធានាដំណើរការអនុវត្តការងារដែលចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅធានានូវស័ក្តសិទ្ធិភាព និងប្រសិទ្ធិភាព រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយន្តការការងារចំនួនបី៖ (១) យន្តការដឹកនាំនិងសម្របសម្រួល (២) យន្តការអនុវត្ត (៣) យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ឈរលើមូលដ្ឋានខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការរៀបចំក្រុមការងារទទួលបន្ទុកលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា ហៅកាត់ថា "ក.យ.ផ.គ" នៅតាមក្រសួង ស្ថាប័ន ដោយកំណត់៖ (១) រចនាសម្ព័ន្ធស្ថាប័ន ដោយប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុដែលមានស្រាប់ប្រចាំក្រសួង ស្ថាប័នសាមីអោយអស់លទ្ធភាព (២) តួនាទី និងភារកិច្ចគោលចំនួន ១១ ផ្តោតលើកិច្ចការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធិភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ២៦៨ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៥ 06 តុលា 2014
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៣៧ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៦ 10 មករា 2015
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ២០២ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៨ 28 វិច្ឆិកា 2017
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ៥០ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន 25 មីនា 2016
- ឯកសារផ្លូវការ សារាចរលេខ ០០៦ ស្តីពីនីតិវិធីអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍នានា 02 មេសា 2014
- ឯកសារផ្លូវការ អនុក្រឹត្យលេខ ១៣១ ចំថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២១ 26 សីហា 2020