ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០
Cambodian sustainable development goals framework (2016-2030)
- ស្ថាប័នចេញ
- Royal Government Of Cambodia
- អនុម័ត
- 19 វិច្ឆិកា 2018
- ស្ថានភាព
- ជាធរមាន
សេចក្តីសង្ខេប
ក្នុងខែកញ្ញា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ នៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តរបៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គ.អ.ច) ២០១៦-២០៣០។ ក្នុងដំណាក់កាលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំរបស់ខ្លួន ដើម្បីធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃ គ.អ.ច ឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ដែលហៅថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ហើយ គ.អ.ច.ក នេះនឹងត្រូវបានធ្វើសមាហរណកម្មទៅក្នុងផែនការយុទ្ធអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ ជាពិសេស ត្រូវប្រើជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ត្រូវបានរៀបចំឡើងដោយឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនដងជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងក្រុមការងារបច្ចេកទេសចម្រុះ និងបានបញ្ចូលការវាយតម្លៃរួមឆាប់រហ័ស ការធ្វើអាទិភាព គ.អ.ច សកល មកក្នុងបរិការណ៍កម្ពុជា ការវាយតម្លៃលើសូចនាករ និងប្រភពទិន្នន័យរបស់អង្គការស្ថិតិរបស់អង្គការសហប្រជាជាតិ។
ចូលចិត្តមេរៀននេះទេ?
រក្សាទុកដើម្បីអានពេលក្រោយ ឬចែករំលែកដល់មិត្តភក្តិដែលកំពុងរៀនច្បាប់។
អានបន្ត
- ឯកសារផ្លូវការ ព្រះរាជក្រមលេខ ០៥២៣/០០៥ ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ 16 ឧសភា 2023
- ឯកសារផ្លូវការ ព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា 22 សីហា 2023
- ឯកសារផ្លូវការ ព្រះរាជក្រឹត្យ លេខ៧៦០ ស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ 07 សីហា 2026
- ឯកសារផ្លូវការ ព្រះរាជក្រមលេខ ១១២១/០១៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋនិងឯកជន 18 វិច្ឆិកា 2021
- ឯកសារផ្លូវការ សេចក្តីណែនាំលេខ ០១១ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ 29 មិថុនា 2026
- ឯកសារផ្លូវការ សេចក្តីណែនាំលេខ២៣៨៦៩ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការអនុវត្តកិច្ចព្រមព្រៀង DTA (DTA Implementation Management System) 04 សីហា 2025