ធម្មសេនាបតី
អត្ថន័យ
-
1
នាម
នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក ( សាវ័កខាងស្ដាំ ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថាព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថាធម្មសេនាបតីបានដែរព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះដែលប្រើប្រាកដចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ
ឧទាហរណ៍ ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)