ទារុណរស
នាម
អត្ថន័យ
-
1
នាម
តម្លៃដែលមានក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះបង្ហាញឱ្យឃើញនូវការជិះជាន់ការព្យាបាទការរំលោភការធ្វើទុក្ខទោសការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅរបស់តួអង្គខ្លាំងទៅលើតួអង្គទន់ខ្សោយគ្មានសមត្ថភាពឱ្យរងទុក្ខភ័យរហូតបាត់បង់ជីវិតក៏សឹងមាន
ឧទាហរណ៍ នៅក្នុងរឿងទុំទាវការស្លាប់របស់ទុំទាវតម្លៃទារុណស្ថិតនៅត្រង់ទុំស្លាប់គឺស្លាប់យ៉ាងទារុណបំផុត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)