ទក់ទេញ
គុណកិរិយា
អត្ថន័យ
-
1
គុណកិរិយា
( ព . ប្រ .) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេកនាំឱ្យជ្រេញចិត្តធុញទ្រាន់
ឧទាហរណ៍ បើឥតមានការចាំបាច់ទេ, ឯងកុំចេះតែទៅផ្ទះគេទក់ទេញពេក! ព្រោះនាំឱ្យគេជ្រេញចិត្តធុញទ្រាន់ឱ្យគេមើលងាយខ្លួនផង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)