អ៊ុត
អត្ថន័យ (2)
-
1
កិរិយាសព្ទ
សង្កត់ឱ្យរាបសាច់សំពត់ដោយឆ្នាំងក្ដៅ
ឧទាហរណ៍ អ៊ុតខោ, អ៊ុតអាវ។
-
2
កិរិយាសព្ទ
បើកបង្ហើបគម្របចានអាប៉ោងសន្សឹមៗបន្តិចម្ដងៗដោយឱនផ្ដេកក្បាលពិនិត្យសង្កេតផ្ទៀងមើលភ្នែកអាប៉ោងនោះយ៉ាងហ្មត់ចត់ឬពិនិត្យសង្កេតផ្ទៀងមើលយ៉ាងហ្មត់ចត់និងយ៉ាងសន្សឹមៗនូវអាការឬល្បិចជាដើមនៃល្បែងស៊ីសងឯទៀតៗក៏ហៅថាអ៊ុតដែរ
ឧទាហរណ៍ អ៊ុតអាប៉ោង, អាល័យតែអ៊ុតអាប៉ោងគោស៊ីស្រូវអស់។អ៊ុតសន្លឹកបៀ។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)