រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

តែ

ឈ.នាម

អត្ថន័យ (2)

  1. 1

    នាម

    ឈ្មោះ​ឈើ​ពួក​មួយ​ស្លឹក​ស្ងួត​ក្រៀម​សម្រាប់​ឆុង​ទឹក​ក្ដៅ​ផឹក​។​ស្លឹក​តែ​គ្រប់​ប្រភេទ​គេ​ច្រើន​នាំ​យក​មក​ពី​ប្រទេស​ចិន​មក​លក់​ក្នុង​ប្រទេស​យើង​។​ប្រទេស​កម្ពុជា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​សព្វ​ថ្ងៃ​នេះ​ក៏​បាន​បង្កើត​ដំណាំ​តែ​នា​ភ្នំ​នានា​មាន​ភ្នំ​គិរី​វង់​ជាដើម​កំពុង​តែ​លូត​លាស់​ចម្រើន​តាម​លំដាប់​កាល​ឡើង​ហើយ, តាំង​ពី​សម័យ​នេះ​រៀង​ទៅ​មុខ​ដំណាំ​តែ​ក៏​មុខ​ជា​នឹង​ចេះ​តែ​កើត​កើន​ឡើង​ជា​ភិយ្យោ​ភាព​។

  2. 2

    ឈ.

    ប៉ុន្តែ​ឬ​តែ​ត្រឹម​ពាក្យ​ជា​សន្ធាន​សម្រាប់​ត​សេចក្ដី​មាន​ដំណើរ​ផ្សេង​ៗ

    ឧទាហរណ៍ សុំអ្នកឱ្យប្រាក់ថ្លៃភោជនាហារតែ​១០​រៀលមកសិនចុះ ..., សងត្រឹមតែ​២៥​រៀលមកទៀត​គ្រប់ចំនួនហើយ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម