ត
អត្ថន័យ (4)
-
1
នាម
តួអក្សរទី១ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាតមានអក្ខរសូរអន្តរជាតិ [t] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះសិថិលអឃោសៈ។
-
2
គុ.កិ., គុ.
ដែលជាលំដាប់ៗគ្នា, ដែលមានពីមួយទៅមួយ, ពីនេះទៅនោះ
ឧទាហរណ៍ ឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា ...។
-
3
កិរិយាសព្ទ
ភ្ជាប់, ភ្ជាប់គ្នាឱ្យវែងតទៅទៀត
ឧទាហរណ៍ តដៃដែលបាក់, តខ្សែដែលដាច់, តខ្សែឱ្យវែង, តហប់ផ្ទះ ...។
-
4
កិរិយាសព្ទ
ប្រឆាំង ( ច្រើនប្រើភ្ជាប់នឹងពាក្យដទៃទៀត )
ឧទាហរណ៍ តដៃ, តតាំង, តទល់ ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)