ហ៊ីង
អត្ថន័យ
-
1
នាម
សត្វមួយប្រភេទសន្តានកង្កែបតែសណ្ឋានមាឌត្រមុលបំប៉ោងខ្លួនបាន, បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើមកាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ; ហ៊ ីងមាន៣ប្រភេទ។ ( ព . កា .) ថា
ឧទាហរណ៍ ហ៊ីងខែដើមឆ្នាំភ្លៀងធ្លាក់សស្រាំចេញយំអឺងអាប់យំពុំដឹងខ្លួនថាគេនឹងចាប់យកទៅសម្លាប់ងាប់ព្រោះតែមាត់។ជនពាលច្នោះដែរពោលពាក្យបៀតបែរឥតការទៀងទាត់និយាយព្រតៗដោយក្ដីភ្លាំងភ្លាត់ស្លាប់ដោយសារមាត់រអិលឥតគ្រឿងទប់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)