ហប់
អត្ថន័យ (4)
-
1
គុណនាម
ដែលមានរបាំងរាំងផ្លូវខ្យល់ពុំសូវមានខ្យល់ចេញចូល
ឧទាហរណ៍ ទីហប់, កន្លែងហប់ខ្យល់។
-
2
នាម
ប៉ែកផ្ទះពីខាងមុខឬពីខាងក្រោយបំផុតដែលតភ្ជាប់ពីមេដំបូលមានចែងឆ្វេងស្ដាំ
ឧទាហរណ៍ ផ្ទះរោងមានហប់មុខ, ផ្ទះមានហប់មុខហប់ក្រោយ។
-
3
កិរិយាសព្ទ
ឆ្ពុងរបស់អយោម័យឱ្យនៅក្នុងកម្ដៅភ្លើងដើម្បីមិនឱ្យច្រែះចាប់
ឧទាហរណ៍ ហប់បាត្រដែក។
-
4
កិរិយាសព្ទ
ចាប់ផ្អោបសរសៃធ្មៃ, សរសៃជក់ត្នោតជាដើមត្រកួញដើម្បីវេញខ្សែ
ឧទាហរណ៍ ហប់ជក់ត្នោត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)