ដេញ
អត្ថន័យ (5)
-
1
កិរិយាសព្ទ
បង្អើលឱ្យដើរចេញ, បង្ខំឱ្យដើរ, កម្ចាត់ឱ្យឃ្លាតចេញ
ឧទាហរណ៍ ដេញចាប, ដេញគោ, ដេញគូលីឱ្យលែងធ្វើការ។
-
2
កិរិយាសព្ទ
រត់តាមដើម្បីចាប់ឬនឹងប្រហារ
ឧទាហរណ៍ ដេញចោរ, ដេញទន្សាយ។
-
3
កិរិយាសព្ទ
ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរ, តាមរកឱ្យឃើញពិត
ឧទាហរណ៍ ដេញជើងលេខ, ដេញប្រាជ្ញា។
-
4
កិរិយាសព្ទ
ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ
ឧទាហរណ៍ ដេញមាស។
-
5
កិរិយាសព្ទ
កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី
ឧទាហរណ៍ ដេញចាប៉ី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)