រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ដីកា

នាម

អត្ថន័យ

  1. 1

    នាម

    គម្ពីរ​កែខៃ​បញ្ជាក់​អត្ថ​ន័យ​របស់​បាលី ( បិដក ) ខ្លះ, របស់​អដ្ឋ​កថា​នៃ​បាលី​ខ្លះ, របស់​ដីកា​មុន​ៗ​ខ្លះ, អាង​ដល់​អត្ថ​ន័យ​របស់​គម្ពីរ​ឯ​ទៀត​ខ្លះ​ក៏​មាន​គម្ពីរ​សារ​ត្ថ​ទីបនី​ជា​មូល​ដីកា ( ដីកាដើម ); វិមតិ​វិនោទនី​ជា​អនុដីកា ( ដីកា​បន្ទាប់ ); វជិរ​ពុទ្ធិ​ជា​អន្វានុដីកា ( ដីកា​បន្ទាប់​ពី​អនុដីកា​មក​ទៀត ) នៃ​វិនយ​បិដក​។​ឯដីកា​ដែល​កើត​មាន​ថ្មី​ៗ​ត​ៗ​មក​ទៀត​ហៅ​ថា​នវដីកា ( ដីកា​ថ្មី )។​ព្រះ​ត្រៃ​បិដក​គឺ​វិនយ​បិដក, សុត្តន្ត​បិដក, អភិធម្ម​បិដក​សុទ្ធ​តែ​មាន​ដីកា​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា ( ព . ពុ .)។​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ, ប្រទេស​កម្ពុជា​ប្រើ​ពាក្យ​ថា​ដីកា​នេះ​ច្រើន​បែប​មាន​ដើម​គឺ​ដីកា​កោះ​លិខិត​កោះ​ហៅ ...។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម