ឈ្មុស
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
នាម
សត្វជើង៤ពួកសំពោចមានទឹកសុក្កៈឬទឹកកាមក្លិនប្រហើរភាយសម្រាប់លាយផ្សំធ្វើទឹកអប់; ឈ្មុសមានពីរប្រភេទគឺឈ្មុសស្បូវ១ប្រភេទឈ្មុសប្រែង១ប្រភេទ; ឈ្មុសប្រែងនឹងហៅថាឈ្មុសទេសក៏បាន, ឈ្មុសនេះឯងដែលគេយកទឹកកាមធ្វើទឹកអប់។
-
2
កិរិយាសព្ទ
ឈូសគាស់ដីដោយច្រមុះ
ឧទាហរណ៍ ជ្រូកឈ្មុសដី, ជ្រូកឈ្មុសរងដំឡូង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)