លាន់
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
បញ្ចេញសូរសព្ទឮខ្លាំងឬតិចក៏មាន, ធ្វើឱ្យឮរំពង
ឧទាហរណ៍ ផ្គរលាន់, មែកឈើលាន់នឹងបាក់, លាន់សរសៃ។
-
2
នាម
នេសាទុបករណ៍មួយប្រភេទធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឱ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឱ្យអន្ទង់ចូល
ឧទាហរណ៍ អន្ទង់ចូលក្នុងលាន់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)