យក់
នាមឧទានសព្ទ
អត្ថន័យ (2)
-
1
នាម
ឈ្មោះថ្មកែវវិសេសមានសាច់រឹងម៉ដ្ឋខៃច្រើនតែមានសម្បុរសឬខៀវជារបស់មានតម្លៃ, ពួកចិនច្រើនប្រើជាគ្រឿងអលង្ការប្រដាប់ត្រចៀកឬប្រដាប់ដៃ
ឧទាហរណ៍ ថ្មយក់ឬកែវយក់, កងយក់។
-
2
ឧទានសព្ទ
ពាក្យសម្រាប់បង្គាប់សេះឱ្យលើកជើងដោយសេចក្ដីថាលើក! ឬថាឯងចូរលើក! ( ឯងចូរលើកជើងឡើង!)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)