ម៉ែ
នាមឧទានសព្ទ
អត្ថន័យ (2)
-
1
នាម
ម្ដាយ។ហៅម្ដាយមីងថាម៉ែមីងឬហៅជីដូនថាម៉ែយាយក៏មាន។បុរាណច្រើនហៅស្ត្រីដទៃដែលមានវ័យស្មើនឹងមាតាថាម៉ែ ( រាប់ថាជាពាក្យគោរព )។
-
2
ឧទានសព្ទ
ពាក្យលាន់មាត់បន្លឺជាមុនដោយអាការក្រោធឬស្ងើច, ស្ញែង, ភ្ញាក់, តឹងចិត្ត, មានសេចក្ដីថាម្ដាយ! ឬត្រូវគ្នានឹងពាក្យថាប៉ៃ!, យ៉!, ព្ធ!, ព្ធយា!; ចួនកាលលាន់មាត់ថាម៉ែកូន!, ម៉ែអញ! ឬថាម៉ែអើយ! ( ម៉ែអ្ហើយ ) ក៏មាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)