ជី
អត្ថន័យ (5)
-
1
សព្វនាម
អ្នក, ឯង; ពាក្យគួរសមសម្រាប់ហៅក្មេងប្រុសដែលទើបសឹកពីសាមណេរឬសម្រាប់អ្នកធំ, នឹងអ្នកចាស់ហៅអ្នកតូចជាងឬក្មេងជាងដោយរាប់អាន។
-
2
នាម
ស្ត្រីដែលកោរសក់ស្លៀកដណ្ដប់សំពត់សកាន់សីល១០។
-
3
នាម
អ្វីៗដែលមានរសជាតិធ្វើឱ្យដំណាំលូតលាស់ល្អ
ឧទាហរណ៍ ចាក់ជីក្នុងស្រែ, ជីមានប្រយោជន៍គ្រប់ដំណាំទាំងអស់។
-
4
នាម
គ្រឿងដាំត្បូងរាងសណ្ឋានស្លឹកសីមាសម្រាប់បំពាក់កូនក្មេង។
-
5
នាម
ទម្ងន់អនុភាពអំពីតម្លឹង
ឧទាហរណ៍ មាសទម្ងន់មួយជី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)