ព្យញ្ជនៈ
នាម
អត្ថន័យ (2)
-
1
នាម
( ភាសា .) សូរដែលបន្លឺឡើងដោយមានទំនប់តិចឬច្រើនអាស្រ័យទៅតាមរង្វះខ្យល់ដែលចេញពីសួត។សូរព្យញ្ជនៈមិនអាចបន្លឺបានច្បាស់ទេបើសិនជាគ្មានសូរស្រៈនៅអាស្រ័យជាមួយ
ឧទាហរណ៍ ព្យញ្ជនៈមានច្រើនយ៉ាងដូចជាព្យញ្ជនៈស្ទះឬផ្ទុះព្យញ្ជនៈស្ទះត្រដុសជាដើម។
-
2
នាម
ម្ហូបក្រៅពីសម្លទឹកគឺម្ហូបក្រៀម, ម្ហូបគោក, ម្ហូបខាប់, ឬទឹកត្រី, ទឹកគ្រឿង, អន្លក់ជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)