តាំង
កិរិយាសព្ទនាម
អត្ថន័យ (3)
-
1
នាម
តុតូចទាបសម្រាប់អង្គុយឬថ្កល់អ្វីៗ
ឧទាហរណ៍ តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង)។
-
2
នាម
ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃគាស់រានធ្វើជាភូមិលំនៅឬគេកសាងជាវត្តអារាមលើទួលនោះគេហៅភូមិឬវត្តនោះថាតាំងតាមឈ្មោះដើមដូចជាតាំងក្រសាំង, តាំងគោក, តាំងផ្លោចជាដើមក្នុងប្រទេសកម្ពុជាយើង។
-
3
កិរិយាសព្ទ
តម្កល់, ដាក់ឱ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់ ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)