ចាំង
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ពង្រាបសាច់ឈើដោយដឹងជ្វា ( ដឹងសម្រាប់ចាំង ) ចាំងឈើ។
-
2
កិរិយាសព្ទ
បញ្ចេញរស្មីឬពន្លឺ, កម្ដៅមកប៉ះត្រូវ
ឧទាហរណ៍ ថ្ងៃចាំងភ្នែក; បិទបង្អួចមិនឱ្យថ្ងៃចាំង។
-
3
នាម
ឈ្មោះនំស្អិតមួយប្រភេទធ្វើដោយអង្ករដំណើបវេចដោយស្លឹកពកឬស្លឹកឫស្សីធំៗជាដើមចងជាចង្កោមចំហុយឬស្ងោរឱ្យឆ្អិនជានំស្រស់សម្រាប់ប្រនៀលឱ្យជាប់ស្ករសឬជាមួយនឹងទឹកលាយស្ករសឬទឹកស្ករសលាយខ្ទិះឆៅបរិភោគជាបង្អែម
ឧទាហរណ៍ នំចាំងវេចខ្ចប់ដោយស្លឹកពកឬដោយស្លឹកស្លាឈ្មោល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)